Tuesday, September 8, 2015

ស្វែងយល់អំពី Tool ក្នុង Photoshop



ស្វែងយល់អំពី Tool ក្នុង Photoshop


    សង្ខេបឧបករណ៍ Photoshop Tools Move Tool ប្រើសំរាប់កាត់រូបភាព លើករូបភាព បង្វិលរូបភាព ពង្រីក ឬពង្រួមរូបភាព។
- Rectangular Marquee Tool បង្កើត Selection ដែលមានរាង ៤ជ្រុង។
- Eliptical Marquee Tool
បង្កើត Selection ដែលមានរាងជារង្វង់។
- Single Row Marquee
បង្កើត Selection រាងជាបន្ទាត់ដេក។
- Single Column Marquee
បង្កើត Selection រាងជាបន្ទាត់ឈរ។
- Lasso tool ប្រើសំរាប់បង្កើត Selection តាម Mouse ដែលបានគូស (ចុចអោយជាប់)។
- Polygonal Lasso tool
ការបង្កើតនៅ Selection តាមចំនុចដែលបានដៅ។
- Magnetic Lasso tool
ការបង្កើតនៅ Selection តាមពណ៌ដែលស្រដៀង។
- Quick Selection toolមាននាទីដូច Magic wand tool ដែរប៉ុន្តែវាអាចដក Selection ឬបន្ថែម Selection ក្នុងពេលតែមួយ។
- Magic wand tool
ការបង្កើតនូវ Selectionតាមពណ៌ដែលស្រដៀងពេលចុចលើកទីមួយ
- Crop Tool
ប្រើសំរាប់កាត់ Object ដែលផ្ដើមកាត់ពីចំនុចដែលស្ថិតនៅលើ Object
- Slice tool ប្រើសំរាប់កាត់រូបភាពជាចំនែកៗ។
- Slice select tool
ប្រើដូច Slice tool ផងដែរប៉ុន្តែវាអាចធ្វើការកែប្រែទៅលើ Slice ចាស់ៗដែល បានកាត់រួច។
- Spot Healing Brush Tool ប្រើសំរាប់ចំលងរូបភាពដូច Clone Stamp ប៉ុន្តែគ្មានចំនុច ចាប់ផ្ដើម។
- Healing Brush Tool
ប្រើសំរាប់មានតួនាទីដូច Brush Tool ដែរប៉ុន្តែឧបករណ៍នេះបន្ស៊ី ពណ៌ជុំវិញគែមនៃរូបភាពដែលបាន Stamp រួច។
- Patch Tool+(Source)
ប្រើសំរាប់ចាប់យករូបភាពពីចំនុចណាមួយ ដាក់ចូលក្នុង Selection រួចបន្ស៊ីពណ៌តាមគែមជុំវិញនៃ Selection
- Patch Tool+(Destination)
ប្រើសំរាប់លើករូបភាពក្នុង Selection ពីចំនុចមួយទៅដាក់ លើចំនុចមួយដោយបន្ស៊ីពណ៌តាមគែមនៃទីតាំងនៃរូបភាពដែលបានលើកដាក់នោះ។
- Patch Too+(Transparent)
ប្រើសំរាប់ធ្វើអោយឃើញ Object មួយស្ដើងចាំងឆ្លុះឃើញ Object មួយទៀត។
- Red Eye Tool
ប្រើសំរាប់លុបបំបាត់ភ្នែកពណ៌ក្រហមអោយទៅជាពណ៌ខ្មៅ។
- Brush Tool គឺប្រើសំរាប់គូសចេញជារូបភាពផ្សេងៗ ដែលប្រហាក់ប្រហែលនឹងរូបគំនូរ វាជារូបដែលមានស្រាប់ៗ ដែលយើងអាចជ្រើសរើសយកមកគូស។ យើងក៏អាចបង្កើត Brush Tool បានផងដែរ។
- Pencil Tool
គឺប្រើសំរាប់គូសចេញជាខ្សែបន្ទាត់ ដោយមានលក្ខណៈភ្ជាប់តៗគ្នា ដើម្បី បង្កើតចេញជារូបរាងអ្វីមួយ។
- Color Replacement Tool
គឺប្រើសំរាប់ប្ដូរពណ៌ទៅលើ Object ណាមួយ។
-Clone Stamp Tool ប្រើសំរាប់ចំលងរូបភាពពីចំនុចមួយទៅចំនុចមួយដោយមិនរក្សា នូវចំនុចចាប់ផ្ដើម ដោយដកធីកពីចំនុច Aligned។ ប៉ុន្តែផ្ទុយទៅវិញClone Stamp Tool ពេលធីក Aligned គឺជាការចំលងរូបពីចំនុចមួយទៅ ចំនុចមួយដោយរក្សានូវចំនុចចាប់ផ្ដើមស្របជា មួយចំនុច បង្កើតថ្មី។
- Pattern Stamp Tool
ប្រើសំរាប់យកផ្ទៃ Pattern មកចំលងរូបភាព។
- History Brush Tool ប្រើសំរាប់លុបរាល់ការងារដែល Brush បានធ្វើ។
- Art History Brush Tool
ប្រើសំរាប់គូសរូបជាលក្ខណៈសិល្បៈ។
- Eraser Tool ប្រើសំរាប់លុបទៅលើរូបភាព ឬObject ណាមួយ។
- Background Eraser Tool
ប្រើសំរាប់លុបទៅលើរូប Background
- Magic Eraser Tool
ប្រើសំរាប់លុបទៅលើរូប Background រូបភាព ហើយវាធ្វើការលុប ទៅលើពណ៌ទាំងអស់។
- Gradient Tool ប្រើសំរាប់ចាក់ពណ៌ចំរុះ។ Extension របស់ Gradient គឺ *grd
- Paint Bucket Tool
ប្រើសំរាប់ចាក់ពណ៌ដែលមានលក្ខណៈ Solid និង Pattern
- Blur Tool ប្រើសំរាប់ធ្វើអោយរលោង ឬព្រឹល។
- Sharpen Tool
ប្រើសំរាប់ដកពណ៌ ឬបន្សាបពណ៌។
- Smudge Tool
ប្រើសំរាប់ធ្វើអោយរូបមើលទៅដូចត្រូវទឹក សើមទឹក។
- Dodge Tool ប្រើសំរាប់ធ្វើអោយភ្លឺ ឬ ស។
- Burn Tool
ប្រើសំរាប់ធ្វើអោយងងឹត ឆេះ ឬ ខ្លោច។
- Sponge Tool
ប្រើសំរាប់ធ្វើអោយ ប្រផេះ ឬ ស្លេក។
- Pen Tool ជាឧបករណ៍សំរាប់ដៅចំនុច Node / Anchor ដើម្បីបង្កើតជាខ្សែ Path
- Add Anchor Point Tool
ប្រើសំរាប់បង្កើត Anchor Point
- Delete Anchor Point Tool
ប្រើសំរាប់ដក ឬលុប Anchor Point
- Convert Point Tool
ប្រើសំរាប់បំលែង ពីកោងទៅជ្រុង ឬពីជ្រុងទៅកោង របស់ Anchor Point
- Horisontal Type Tool ប្រើសំរាប់សរសេរអក្សរជួរដេក ។
- Vertical Type Tool
ប្រើសំរាប់សរសេរអក្សរជួរឈរ ។
- Horizontal Type Mask Tool
ប្រើសំរាប់បង្កើត Selection មានរាងជាអក្សរជួរដេក ។
- Vertical Type Mask Tool
ប្រើសំរាប់បង្កើត Selection មានរាងជាអក្សរជួរឈរ ។
- Path Selection Tool ប្រើសំរាប់លើកខ្សែ Path ទាំងមូល ។
- Direct Selection Tool
ប្រើសំរាប់លើក ឬបង្វិលតាមចំនុចរបស់ Anchor Point
Adobe Photoshop

by  (Wearelearn.wordpress.com)

No comments:

Post a Comment

Ads Inside Post