ថ្នាំខ្មែរកែរោគ ក្រពះ
បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាស្ទើរតែ៩០% ដែលមានជំងឺខាងផ្នែកប្រព័ន្ធរំលាយអាហារ ដែលភាគច្រើនជាជំងឺក្រពះ។ ប្រសិនបើក្រពះមានបញ្ហានោះ និងធ្វើឱ្យសុខភាព មានការទ្រុឌទ្រោម និង ទទួលផលរំខានជាច្រើន។ មានកត្តាជាច្រើន ដែលនាំឱ្យកើតជំងឺនេះ មានដូចជា៖
·
ការបរិភោគអាហាររឹងធ្វើឱ្យក្រពះពិបាករំលាយអាហារ ។
·
ការបរិភោគអាហារដែលមានជាតិហឹរច្រើនហួសកំំណត់ ។
·
ការបរិភោគអាហារមិនទៀងទាត់ពេលវេលា ។
·
ការបរិភោគដែលក្តៅពេក ។
·
ការបរិភោគអាហារភ្លាម ទៅងូតទឹកភ្លាម ឬ ទៅធ្វើការភ្លាមៗ ឬសម្រាកភ្លាមៗ ដែលជាហេតុធ្វើឱ្យក្រពះមាន បញ្ហាប្រឈមមុខនិងជំងឺ។
·
កត្តាផ្សេងៗជាច្រើនទៀត.........។
ដូចនេះដើម្បីព្យាបាលជំងឺនេះ
នៅពេលមានបញ្ហាក្រពះថ្ងៃនេះ wearelearn សូមលើកយកនូវឱសថបុរាណខ្មែរ
មួយប្រភេទដែលផ្សំពីរុក្ខជាតិសុទ្ធសាធ
ងាយស្រួលនិងរកយកមកដាំពិសារ ។
ឱសថបុរាណទាំងនោះផ្សំដោយរុក្ខជាតិដូចជា៖
·
ឬសទំពាំងបាយជូរព្រៃ
(បើគ្មានឬសទេអាចយកគល់មកជំនួសក៏បាន)
·
ដើមគុយ
·
ដើមល្វាព្រៃ
·
ដើមឆ្កែស្រែងញី
·
ដើមត្រហិតឈ្នៀង
·
ដើមកណ្ដាប់ចង្អេរ
·
ទ្រមូងសេក (ដាក់សម្រាប់ឱ្យផោម ភាគច្រើនគេមានជំនឿសម្រាប់បញ្ជុះអំពើ)
វិធីធ្វើ៖ យកដើមនិងឬសរុក្ខជាតិទាំងអស់ខាងលើទៅ
កាប់ជាចំណិតត្រសក់តូចល្មម រួចដាក់ហាលថ្ងៃឱ្យ
ស្ងួត។ បន្ទាប់មកទៀតយកថ្នាំនោះទៅដាំពិសារ។
បញ្ជាក់៖ ចំពោះថ្នាំដែលដាំក្នុងឆ្នាំងដាក់ម្ដងដាំបានតែបីដងឬ
បីតឹកតែប៉ុណ្ណោះ ហើយឧស្សាហ៍កំដៅវាផង។អ្នកជំអឹត្រូវតែតម នូវអាហារ ដែលមានជាតិជូរផ្អូម(ប្រហុក ផ្អក ទឹកត្រី ឬអាហារកំប៉ុង.....) ហឹរ អាហាររឹង
(ត្របែក...)។ល។ ជាពិសេសអ្នកជម្ងឺត្រូវពិសារអាហារក្ដៅឧណ្ឌៗតិចៗហើយ
ទន់ ដើម្បីងាយស្រួលដល់ប្រព័ន្ធរំលាយ អាហារ។
សរសេរដោយ
លោក ម៉ាន់ វាសនា ជាសមាជិកសមាគមន៍ក្រុមអ្នកសិក្សាស្រាវជ្រាវ
No comments:
Post a Comment