កិច្ចតែងការបង្រៀន
-
ថ្នាក់ទី ៤ ៖ មុខវិជ្ជាគណិតវិទ្យា
-
ចំណងជើងមេរៀន ៖ ប្រមាណវិធីដកលេខទសភាគ
-
ចំណងជើងរង ៖ ការដកចំនួនទសភាគតាមរូបដែលមានផ្នែកទសភាគ ២ ខ្ទង់
- រយៈពេល ៖
១ ម៉ោង
-ដកស្រង់ពី ៖ ស.ស. ទំព័រ ៦៧ ស.គ.ទំព័រ ១៣៧។
I. វត្ថុបំណង
-ចំណេះដឹង ៖ សិស្សប្រាប់ពីការដកចំនួនទសភាគតាមរូបដែលមានផ្នែកទសភាគពីរខ្ទង់បានត្រឹមត្រូវ
តាមរយៈការបង្ហាញរូប ការអនុវត្តផ្ទាល់ និងសំណួរបំផុលរបស់គ្រូ។
-បំណិន ៖ សិស្សអនុវត្តការដកចំនួនទសភាគតាមរូបដែលមានផ្នែកទសភាគពីរខ្ទង់បានត្រឹមត្រូវ
តាមរយៈការងារ បុគ្គល ដៃគូ
និងការងារក្រុម។
-ឥរិយាបថ ៖ បណ្តុះស្មារតីសិស្សក្នុងការដកលេខឱ្យបានត្រឹមត្រូវដើម្បីយកទៅអនុវត្តនៅក្នុង
ជីវភាពប្រចាំថ្ងៃ ។
II. សម្ភារឧបទេស
-ចំពោះគ្រូ ៖ ប័ណ្ណល្បែង (ឆ្មារកត្រីអាំងតាមចំនួនក្រុម)
-ចំពោះសិស្ស ៖ សៀវភៅសិស្ស ។
III. ដំណើរការបង្រៀន
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
|||||||||||||||||||
-ប្អូនៗចូលរៀនគ្រប់គ្នាហើយឬនៅ?
-ពិនិត្យមើលសម្លៀកបំពាក់ និងសម្រាម។
|
ជំហានទី ១
-ពិនិត្យអវត្តមាន។
-ពិនិត្យអនាម័យ។
|
-
សិស្សឆ្លើយ។
-
សិស្សឆ្លើយ។
|
|||||||||||||||||||
-ឱ្យសិស្សយកសៀវភៅបើកដាក់ លើតុ។
-គ្រូដើរពិនិត្យកិច្ចការ។
-ឱ្យសិស្សដែលធ្វើបានត្រឹមត្រូវ ឡើង
សរសេរចម្លើយលើក្តារខៀន។
-កត់ត្រាលំហាត់ចំនួន២លើក្តារខៀន ឱ្យសិស្សធ្វើ។
-ឱ្យសិស្សយកក្តារឆ្នួនធ្វើលំហាត់។
-តើថ្ងៃមុនយើងរៀនគណិតវិទ្យា អំពីអ្វី?
-តើចំនួនទសភាគភាគរយនៅ ក្រោយ ក្បៀសប៉ុន្មានខ្ទង់ ?
|
ជំហានទី ២
កែកិច្ចការចាស់
រំលឹកមេរៀនចាស់់
ការដកចំនួនទសភាគដែលផ្នែកទសភាគ មាន ១ ខ្ទង់តាមរូប
០.៦ - ០.៣ = ០.៣
០.៨ - ០.៤ = ០.៤
ទំនាក់ទំនងមេរៀន
ចំនួនទសភាគភាគដប់។
-
ចំនួនទសភាគភាគរយនៅ ក្រោយ ក្បៀសមានលេខ
២ ខ្ទង់។
|
-បើកសៀវភៅដាក់លើតុទាំងអស់ គ្នា។
-ត្រួតពិនិត្យរវាងដៃគូនៅក្បែ និង
ផ្ទៀងផ្ទាត់ជាមួយចម្លើយលើក្តារ
ខៀន។
-កែតម្រូវកំហុសរបស់ខ្លួន។
-អនុវត្តដើម្បីរំលឹកប្រមាណវិធី ដកលេខ ទសភាគ។
-
សិស្សអនុវត្ត។
-
សិស្សឆ្លើយ។
-
សិស្សឆ្លើយ។
|
|||||||||||||||||||
-ចែកក្រដាសការេ១០០ឱ្យសិស្ស ផាត់ពណ៌ក្រហមលើចំនួន ០.៣៥
និងផាត់ពណ៌ខៀវលើចំនួន០.២៥។
-តើរូបទីមួយមានតម្លៃលេខប៉ុន្មាន ?
-តើរូបទីពីរមានតម្លៃលេខប៉ុន្មាន ?
-តើ ០.៣៥-០.២៥ ស្មើនឹងប៉ុន្មាន?
-សរសេរឧទាហរណ៍ពីរទៀត លើក្តារខៀន។
-ឱ្យសិស្សយកក្តារឆ្នួនធ្វើលំហាត់។
-ឱ្យសិស្សកែលម្អជាដៃគូ។
|
ជំហានទី ៣ ៖ មេរៀនថ្មី ការដកចំនួនទសភាគដែល ផ្នែកទសភាគមាន ២
ខ្ទង់តាមរូប
រូបការេ១០០
០.៣៥
០.២៥
០.១០
០.៥០ - ០.២០ = ០.៣០
១.១៥ - ០.៣០ = ១.២០
០.៩០ - ០.៣០ = ០.៦០
|
-សិស្សផាត់ពណ៌ការេដែលស្មើ នឹង០.៣៥ និង ០.២៥។
-សិស្សឆ្លើយ។
-សិស្សឆ្លើយ។
-សិស្សគណនាលើក្តារឆ្នួន។
-
សិស្សសង្កេត។
-គណនាប្រមាណវិធីលើក្តារឆ្នួន។
-កែលម្អគ្នាទៅវិញទៅមក។
|
|||||||||||||||||||
-ចែកជា ៨ ក្រុម។
-ផ្តល់ក្រដាសកិច្ចការនិងណែនាំ របៀបធ្វើ
-កំណត់ពេលវេលាឱ្យសិស្ស ប្រកួតប្រជែងក្រុមណារួចមុន
ហើយត្រឹមត្រូវនឹងទទួលបាន ជ័យជំនះ។
-ឱ្យក្រុមនីមួយៗប្តូរគ្នាកែ។
|
ជំហានទី ៤ ៖ ពង្រឹងចំណេះដឹង
-ល្បែងឆ្មារកត្រីអាំង។
-ប្រកួតប្រជែង។
|
-សិស្សត្រូវចាប់ផ្តើមគណនាលេខ តាមសញ្ញាព្រួញហើយគណនា
បន្តបន្ទាប់គ្នាដើម្បីរកឱ្យឃើញ លេខណាមួយដែល មានផល បូក ស្មើ ១០។
-ទះដៃអបអរសាទរ។
|
|||||||||||||||||||
-សិស្សយកសៀវភៅកត់មេរៀន។
-ពេលទៅផ្ទះវិញ ធ្វើលំហាត់ទំព័រ ៦៨ ចំណុច ខ . គ . ង ។
|
ជំហានទី ៥
បណ្តាំផ្ញើ និងកិច្ចការផ្ទះ
លំហាត់ទំព័រ ៦៨
ចំណុច
ខ . គ .ង
|
-
សិស្សកត់មេរៀន។
-
សិស្សអនុវត្ត។
|
No comments:
Post a Comment