កិច្ចតែងការបង្រៀន
ថ្នាក់ទី ៤
មុខវិជ្ជា៖ ភាសាខ្មែរ
ចំណងជើងមេរៀន ៖ លំហាត់សរសេរ ការសិក្សាកថាខណ្ឌគំរូ
រយៈពេល៖ ១ម៉ោង
ដកស្រង់ពី៖ សស ទំ ៧០ សគ ទំ ១៤២
១-វត្ថុបំណង៖
-ចំណេះដឹង៖ សិស្សប្រាប់ពីសេចក្តីលំអិតរបស់កថាខណ្ឌបានត្រឹមត្រូវតាមរយៈការ
អានអត្ថបទគំរូ និង សំណួរបំផុសរបស់គ្រូ ។
-បំណិន សិស្សរៀបលំដាប់លំដោយគំនិត និង សរសេរកថាខណ្ឌបានត្រឹមត្រូវ
តាម
រយៈការងារក្រុម និងដៃគូ។
- ឥរិយាបថ៖
បណ្តុះស្មារតីសិស្សឱ្យមានបំរុងប្រយ័ត្នក្នុងុការសរសេរកថាខណ្ឌឱ្យបាន ស្អាត និង
មានន័យស្តាប់បាន។
២-សម្ភារឧបទេស
ចំពោះគ្រូ ៖ ស.ស.
៧០-ស.គ.១៤២-ផ្ទាំងទេសភាពនៅភ្នំបូកគោ-លំដាប់លំដោយ នៃសំណេរ
ចំពោះសិស្ស ៖ ស.ស. ៧០
៣- ដំណឹកនាំមេរៀន
៖
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
-តើមិត្តយើងចូលរៀនគ្រប់គ្នាហើយ ឬនៅ?
|
ជំហានទី១
-លំនឹងថ្នាក់
-ពីនិត្យអវត្តមាន
-ប្រមូលបម្រុងប្រយ័ត្នសិស្ស
|
-ប្រធានថ្នាក់រាយការណ៍
|
-តើសំណេរថ្ងៃមុនយើងរៀនពីអ្វី?
-ឱ្យសិស្ស៣នាក់យកសំណេរថ្ងៃមុន
មកឱ្យគ្រូកែ និងធ្វើកំណែ លើក្តារខៀន។
-តើប្អូនធ្លាប់ដើរលេងកម្សាន្ត ដែឬទេ?
|
ជំហានទី២
-រំឭកមេរៀនចាស់
-កែកិច្ចការចាស់
-ទំនាក់ទំនងរៀនថ្មី
|
-បង្ហាញសំណេរដែលចាប់
អារម្មណ៍ជាងគេ និងបិទនៅ លើក្តារខៀនស្នាដៃសិស្ស។
-ចម្លើយតាមជាក់ស្តែង
|
-សរសេរចំណងជើង
-ឱ្យសិស្សបើកសៀវភៅទំព័រ៧០ឱ្យ
សិស្សម្នាក់អានកថាខណ្ឌគំរូដើម្បីស្វែង រកសេចក្តីលម្អិត និង
ស្រង់លំដាប់គំនិត របស់កថាខណ្ឌ
-តើទេសចរធ្វើដំណើរទៅភ្នំបូកគោតាម ផ្លូវណា ?
-នៅភ្នំបូកគោមានអ្វីខ្លះ ?
-តើផ្លូវឡើងទៅកំពូលភ្នំបូកគោមាន ទិដ្ធភាពដូចម្តេច?
-តើអាកាសធាតុនៅទីនោះមានលក្ខណះ
ដូចម្តេច?
-តើគេទទួលបានអារម្មណ៍ដូចម្តេច ពេលទៅដល់ភ្នំបូកគោ ?
-ហេតុអ្វីបានជាគេចូលចិត្តទៅលេង ភ្នំបូកគោ ?
-គ្រូឱ្យសិស្សមើលកថាខណ្ឌឡើងវិញ
-តើល្បះទី១និយាយពីអ្វី ?
-តើល្បះចុងក្រោយគេបង្អស់គេនិយាយអំពី អ្វី ?
-ក្រៅពីល្បះដើម និង ល្បះចុង តើល្បះដទៃនិយាយពីអ្វី ?
-តើកថាខណ្ឌនេះមានប៉ុន្មានផ្នែក?អ្វីខ្លះ?ឱ្យសិស្សចាប់ដៃគូនិយាយ ទ្បើងវិញពីកថាខណ្ឌគំរូ
|
ជំហានទី៣
មេរៀនថ្មី ការសិក្សាកថាខណ្ឌគំរូ
-តាមផ្លូវទៅខេត្តកំពត
-ភ្នំ ព្រៃឈើស្រស់ស្អាត
-ខៀវស្រងាត់ ដោយព្រៃឈើស្រស់បំព្រង
-ស្រស់បំព្រង ខ្យល់បរិសុទ្ធ
-គេទទួលបានអារម្មណ៍ល្អស្រស់ ថ្លា ភ្លេចទុក្ខកង្វល់ បំបាត់ការ នឿយហត់
-ព្រោះមានទេសភាពល្អខ្យល់ បរិសុទ្ធហើយសប្បាយ
-និយាយពីការលេងកម្សាន្តនៅ ភ្នំបូកគោ
-ទម្លាប់របស់អ្នកទេសចរដែល ទៅលេងខេត្តកំពត
-ចំណាប់អារម្មណ៍របស់អ្នក សរសេរ
-និយាយពីទេសភាពភ្នំបូកគោ
-កថាខណ្ឌនេះចែកចេញជា៣ ផ្នែក ៖ ផ្តើម
ការរៀបរាប់ពណ៌នា បញ្ចប់
|
-សិស្សសង្កេតទំព័រ៧០ទាំង
អស់គ្នា
-ជ្រើសសិស្សស្ម័គ្រចិត្តអាន
កថាខណ្ឌគំរូ
-តាមផ្លូវទៅខេត្តកំពត
-ភ្នំ ព្រៃឈើស្រស់ស្អាត
-ខៀវស្រងាត់ ដោយព្រៃឈើ ស្រស់បំព្រង
-ស្រស់បំព្រង ខ្យល់បរិសុទ្ធ
-គេទទួលបានអារម្មណ៍ល្អ ស្រស ថ្លា ភ្លេចទុក្ខកង្វល់ បំបាត់ការ នឿយហត់
-ព្រោះមានទេសភាពល្អខ្យល់ បរិសុទ្ធហើយសប្បាយ
-មើលកថាខណ្ឌទ្បើងវិញ
-និយាយពីការលេងកម្សាន្ត នៅ ភ្នំបូកគោ
-ទម្លាប់របស់អ្នកទេសចរ ដែលទៅលេងខេត្តកំពត
-ចំណាប់អារម្មណ៍របស់អ្នក សរសេរ
-ទេសភាពភ្នំបូកគោ
-ចែកចេញជា៣ផ្នែក គឺ
ផ្តើម-ការរៀបរាប់ពណ៌នា-បញ្ចប់
- ចាប់គូនិយាយទ្បើងវិញ
|
-ឱ្យសិស្សឡើងនិយាយកថាខណ្ឌគំរូ ឡើងវីញ
|
ជំហានទី៤ ៖
ពង្រឹងចំណេះដឹង
-កថាខណ្ឌគំរូ
|
-ឱ្យសិស្សខ្សោយទ្បើង និយាយតាមផ្នែកណាមួយ របស់កថាខណ្ឌ
|
-ទៅផ្ទះត្រូវអាន និង សរសេរ កថាខណ្ឌគំរូឡើងវិញ
|
ជំហានទី៥ ៖
បណ្តាំផ្ញើ
- សាកល្បងសរសេរកថាខណ្ឌ
|
-អនុវត្តរៀងៗខ្លួន
|
No comments:
Post a Comment