កិច្ចតែការបង្រៀន
ថ្នាក់ទី ៤ មុខវិជ្ផាភាសាខ្មែរ
ជំពូកទី១
មេរៀនទី៣ (សមត្ថភាពស្តាប់)
ចំណងជើងមេរៀន ចាបស្រុក ចាបព្រៃ
រយៈពេល ២ម៉ោង
ដកស្រង់ឯកសារ ស.ស.ទំព័រ ២៨ បោះពុម្ភ១៩៩៩ ស.គ.ទំព័រ ៦៣ បោះពុម១៩៩៩
I វត្ថុបំណង
-ចំណេះដឹង ៖
សិស្សប្រាប់ពីគំនិតសំខាន់របស់អត្ថបទរឿង ចាបស្រុកនិងចាបព្រៃបានក្បោះក្បាយ
តាមរយៈ ការនិទាន និង សំណួរបំផុសរបស់គ្រូ។
-បំណិន ៖ សិស្សផ្ទៀងផ្ទាត់ចម្លើយប៉ាន់ស្មានព្រឹត្តិការណ៍តាមដំណាក់កាលនីមួយៗតាមរយៈការ
ផ្តល់គំនិតរួមគ្នាជា
ក្រុមធំ។ សិស្សរកដំបូន្មានរឿងបានត្រឹមត្រូវតាមរយៈដៃគូ។សិស្សនិទានរឿងបាន
ត្រឹមត្រូវដោយ
ផ្លាស់វេនគ្នាតាមរយៈការងារក្រុម។
-ឥរិយាបថ
៖ សិស្សមានទម្លាប់គោរពនិងដឹងគុណអ្នកដែលបានធ្វើល្អ
ចំពោះយើង។
IIសម្ភារឧបទេស ៖ ផ្ទាំងរូបភាពរឿង-ស.ស.១២៥-ស.គ.១៨៤
IIIដំណើរការបង្រៀន
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
-រៀបចំលំនឹងថ្នាក់
-តើកូនធ្លាប់ស្គាល់សួនសត្វ ដែរឬទេ?
|
ជំហានទី១
-ពិនិត្យវត្តមាន
-ពិនិត្យអនាម័យ
-បរិយាកាសថ្នាក់រៀន
-សំណេះសំណាល
|
-តំណាងថ្នាក់ទ្បើងរាយការណ៍
|
-តើប្អូនៗបានធ្វើលំហាត់ថ្ងៃមុន
ហើយឬ នៅ ?
-ប្រមូលកែដាក់ពិន្ទុ
-ឱ្យសិស្សនិទានរឿងទ្បើងវិញ
-តើអ្នកធ្លាប់ស្គាល់សត្វស្លាបអ្វីខ្លះ ?
|
ជំហានទី២
រំឮកមេរៀនចាស់
-ល្បះទី២ ស.ស.១៨
-រឿងទន្សាយប្រណាំងជា មួយអណ្តើក
ទំនាក់ទំនងមេរៀន
|
-លំហាត់ក្នុងស.ស.១៨
ចំណុច ខ
-ដាក់លើតុគ្រូ
-៣នាក់ទ្បើងនិទានបន្តគ្នា
-ធ្លាប់ស្គាល់សារិកា សេក ព្រាប ចាប ...
|
-តើអ្នកណាខ្លះធ្លាប់ស្តាប់រឿងចាប ស្រុកចាបព្រៃ ?
-តើប្អូនគិតថាចាបក្នុងរឿងនេះចេះ ធ្វើអ្វីខ្លះ ?
-តើសត្វចាបក្នុងរឿងនេះមានចរិតគួរ ឱ្យស្រទ្បាញ់ឬទេ ?ព្រោះអ្វី ?
-ចង្អុលបងាញចាប តើវាជាចាប ស្រុក ឬចាបព្រៃ ?
-តើចាបក្រដាសនេះមានប៉ុន្មានពណ៌ ?
-លើករូបភាពបង្ហាញ តើរូបភាពនេះមានអ្វីខ្លះ ?
-ចូរប្អូនអានចំណងជើងរឿង រួចទស្សន៍ទាយខ្លឹមសាររឿងតើគេ
និយាយពីអ្វី ?
-កត់ត្រាគំនិតប៉ាន់ស្មាននៅជ្រុងក្តារ ខៀន
-គ្រូនិទានរឿងឱ្យសិស្សស្តាប់បណ្តើរ ធ្វើកាយវិការបណ្តើរ លើកចាបដាក់
លើដើមត្រែង តាមសកម្មភាពក្នុង រឿងរហូតដល់....មិនគិតបំរះឱ្យរួច ខ្លួនទាល់តែសោះ
.....
-គ្រូផ្អាកការនិទាន រួចសួរសិស្សថា តើនឹងមានអ្វីកើតទ្បើងបន្ទាប់ពីនេះ ?
-គ្រូឱ្យសិស្សចាំផ្ទៀងផ្ទាត់ចម្លើយ របស់ខ្លួនដោយគ្រូនិទានបន្ត រហូត ដល់ចប់
-គ្រូចោទសួរសិស្ស ៖
តើចាបស្រុកជាចាបដូចម្តេច?
តើចាបព្រៃជាចាបដូចម្តេច?
តើចាបស្រុកទៅរកស៊ីនៅឯណា?
-ហតុអ្វីបានជាចាបស្រុកនិងចាបព្រៃ ឈ្លោះគ្នា?
-នៅទីបញ្ចប់តើចាបទាំងពីរពួកនេះ ទទួលលទ្ធផលដូចម្តេច?
-តើយើងគួរយលតម្រាប់តាមចាប ទាំងពីរក្រុមនេះដែរឬទេ?ព្រោះអ្វី?
-តើយើងត្រូវស្តាប់ដំបូន្មានអ្នកមាន គុណដែរឬទេ?
-តើសាមគ្គីនាំមកនូវអ្វី?
-នាំសិស្សផ្ទៀងផ្ទាត់ចម្លើយប៉ាន់ស្មាន ខ្លឹមសារអត្ថបទដែលសរសេរទុក
នៅលើក្តារខៀន
-ចែកសិស្សជាក្រុមតូចៗ
-ធ្វើកំណែលម្អ
-បើសិនអ្នកជួបបញ្ហាដូចសត្វចាបក្នុង រឿងនេះអ្នកត្រូវដោះស្រាយ ដូចម្តេច
ដើម្បីស្រោចស្រង់ ជីវិតរបស់អ្នក
|
ជំហានទី៣ មេរៀនថ្មី
-រឿងចាបស្រុកចាបព្រៃ
-ការរកស៊ីរបស់សត្វចាប
-ជម្លោះរវាងសត្វចាបទាំងពីរ ហ្វូង
-ចាបជាប់លប់ហើយស្លាប់ ទាំងអស់
-ចាបទាំងពីរហ្វូងស្តាប់មេបាន រួចពីសេចក្តីស្លាប់
សាមគ្គីឈ្នះបែកសាមគ្គីស្លាប់
ការងារក្រុម
-ក្រុមទី១- ២ ៖ កថាខ័ណ្ឌទី១
-ក្រុមទី៣-៤ ៖ កថាខ័ណ្ឌទី២
-ក្រុមទី៥-៦ ៖ កថាខ័ណ្ឌទី៣
|
-លើកដៃ
-ចេះរស់នៅរួមគ្នាជាមួយគ្នា ពេលមានអាសន្ន
-គួរឱ្យស្រទ្បាញ់និងសសើរ
ព្រោះវាផ្តល់បទពិសោធល្អជាគំរូ
ដល់ពួកយើង
-វាជាចាបស្រុក
-ចាបក្រដាសនេះមានពីរពណ៌
-មានចាប ដើមត្រែងមនុស្ស...
- ទស្សន៍ទាយខ្លឹមសារ
-កត់ត្រាចំណុចសំខាន់
-ស្តាប់និងកត់ត្រាចំណុចសំខាន់
-ព្រានក្រសោបបានចាប
ទាំងពីរក្រុម
-សិស្សផ្ទៀងផ្ទាត់ចម្លើយ
-ជាចាបស្តាប់បង្គាប់មេបា
-ជាចាបគ្មានមេបាប្រដៅ
-រកស៊ីពីគុម្ពត្រែងមួយទៅ
គុម្ពត្រែងមួយ
-ព្រោះការប្រកាន់របស់ចាប
ព្រៃដោយគ្មានហេតុផល
-ទីបញ្ចប់ទទួលនូវក្តីមរណាទាំង អស់គ្នា
-មិនត្រូវយកតម្រាប់តាមចាបទាំង
ពីរក្រុមនេះព្រោះនាំឱ្យស្លាប់ ខ្លួន
-យើងត្រូវស្តាប់ដំបូន្មានម៉ាក់ប៉ា
-នាំមកនូវជ័យជំនះ
-ផ្ទៀងផ្ទាត់
-អនុវត្តតាមក្រុមដោយនិទាន បន្តគ្នាពីក្រុមមួយទៅក្រុមមួយ ទៀត
កាល.........បានរួចជីវិតតែរៀងមក
មានថ្ងៃមួយ................តែ
មែកត្រែងធ្លាក់មកឯងៗទេតើ
-ពួកចាបព្រៃចចេស........
.......ហើយនាំយកទៅ សម្លាប់ទាំងអស់ទៅ
-ចូលរួមកែទាំងអស់់គ្នា
-ត្រូវរួមកម្លាំងគ្នា សហការ គ្នាដើម្បីដោះ ស្រាយបញ្ឌា
ឱ្យរួចពីសេចក្តីស្លាប់
|
-ឱ្យសិស្សនិទានទ្បើងវិញតាមការចង ចាំនិងចូលចិត្ត
-ឱ្យសិស្សធ្វើលំហាត់ ខ និង គ ក្នុងស.ស.ទំព័រ២៨
-ធ្វើកំណែរួមលើក្តារខៀន
|
ជំហានទី៤
ពង្រឹងចំណេះដឹង
-លំហាត់ ខ គ ស.ស. ២៨
|
-១ទៅ៣នាក់
-ផ្តល់ចម្លើយ់
ខ.ចម្លើយទី២
គ.ចម្លើយទី៣
-ពិនិត្យចម្លើយនិងចម្លងដាក់ ក្នុងសៀវភៅ
|
-ចូរប្អូនអានលំហាត់ក្នុងស.ស. ៤០ ដល់៤១
|
ជំហានទី៥
បណ្តាំផ្ញើ
-សំណួរស្រាវជ្រាវ
ចូរប្អូនសាកសួររឿងនីទាន
ណាមួយដែលប្អូនចូលចិត្តជាងគេ។
|
-សិស្សអនុវត្តរៀងៗខ្លួននៅតាម ផ្ទះ
|
No comments:
Post a Comment