សទ្ទានុក្រមវាក្យសព្ទវិទ្យាសាស្ត្រ
សម្រាប់ថ្នាក់បឋមសិក្សា
ក
កញ្ជ្រឹល (ន) ៖ ជំងឺមានចេញស្នាមកន្ទួលក្រហមពេញខ្លួន មុខ និងក ។
កំណក (ន) ៖ ពេលវត្ថុរាវក្លាយជាវត្ថុរឹង ។
កំណញើស (ន) ៖ ពេលឧស្ម័នក្លាយជាវត្ថុរាវ ។
កញ្ចុំត្របក (ន) ៖ បណ្តុំស្លឹកតូចៗពណ៌បៃតងដែលជាប់ទងនឹងផ្កា ។
កញ្ចុំស្រទាប់ (ន) ៖ បណ្តុំស្លឹកមានពណ៌ ។
កសិករ (ន) ៖ អ្នកប្រកបរបរកសិកម្ម ។
ការបង្កកំណើតរុក្ខជាតិ (ន) ៖ ការចូលផ្សំគ្នារវាងគ្រាប់លំអងជាមួយអូវុល ។
ក្លរ៉ូភីល (ន) ៖ សារធាតុពណ៌បៃតង
ដែលភាគច្រើនមាននៅក្នុងស្លឹក ។
កម្លាំង (ន) ៖ បុព្វហេតុដែលធ្វើឱ្យអង្គធាតុផ្លាស់ទី
ខូចទ្រង់ទ្រាយ ឬមានចលនា ។
កម្លាំងទប់ទល់ (ន) ៖ កម្លាំងពីរប្រឈមគ្នាមានអំពើលើអង្គធាតុតែមួយហើយធ្វើឱ្យអង្គធាតុ
ផ្លាស់ទីឬប្រែប្រួល ចលនា ។
កម្លាំងទំនាញផែនដី (ន) ៖ កម្លាំងដែលទាញឱ្យធ្លាក់មកដី
។
កកិត (កិ) ៖ ត្រដុស ឬប៉ះយ៉ាងស្រាល ។
ការថប់ដង្ហើម (ន) ៖ ការពិបាកដកដង្ហើម ។
ការវិវឌ្ឍ (ន) ៖ ការរីកលូតលាស់ ។
ការសាក (ន) ៖ ការធ្វើមែកឈើឱ្យដុះប្ញសដើម្បីយកទៅដាំ ។
ការបង្កកំណើតក្នុង (ន) ៖ គឺជាការរលាយចូលគ្នារវាងស្ពែម៉ាតូសូអ៊ីត និងអូវុលនៅក្នុង សារពាង្គកាយរបស់សត្វញី។
ការបង្កកំណើតក្រៅ (ន) ៖ គឺជាការរលាយចូលគ្នារវាងស្ពែម៉ាតូសូអ៊ីតនិងអូវុលនៅក្រៅ សារពាង្គកាយរបស់សត្វញី។
ក្រពេញរំលាយអាហារ (ន) ៖ សរីរាង្គដែលមាននាទីបញ្ចេញរសសម្រាប់ជួយរំលាយ អាហារ ។
ក្តៀង (ន) ៖ ផ្នែករុក្ខជាតិជាដុំ ជាស្និតដុះក្នុងដីមានប្ញសព្រយោង និងមានពន្លក ។
ក្លែបសួត (ន) ៖ ផ្នែកស្រទាប់របស់សួត ។
កម្លោច (ន) ៖ ដុតឱ្យខ្លោច ។
កស្បូន (ន) ៖ ជាសាច់ដុំរង្វង់សំរាប់បិទផ្នែកខាងក្រោមនៃស្បូន ។
កាឡាក់ស៊ី (ន) ៖ ជាបណ្តុំផ្កាយដ៏ច្រើនរាប់លាន ។
កុងតាក់ (ន) ៖ ឧបករណ៍សម្រាប់ភ្ជាប់ ឬផ្តាច់ចរន្តអគ្គីសនី ។
កំពកខួរ (ន) ៖ មាននាទីសម្រាប់បញ្ជាលើចលនារំញោចផ្សេងៗ ដូចជាការលេប ការដកដង្ហើម
ការក្អក និងការសើច។
កម្លាំងចលករ (ន) ៖ កម្លាំងដែលធ្វើឱ្យអង្គធាតុមានចលនា ។
ក្រិន (គុ) ៖ លូតលាស់ឡើងមិនរួច ។
ក្រពេញភេទ (ន) ៖ ជាក្រពេញបញ្ចេញក្នុងដែលទាក់ទងនឹងប្រដាប់បន្តពូជ មាននាទី
សម្រាប់ផលិតអរម៉ូនភេទដែលធ្វើឱ្យមនុស្សមានលក្ខណៈខុសគ្នារវាង មនុស្សប្រុសនិងស្រី។
ក្រពេញពូជ (ន) ៖ ជាកន្លែងផ្ទុកស្ពែម៉ាតូសូអ៊ីត ។
ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត
(ន) ៖ ផលិតអរម៉ូនសម្រាប់ជួយសាច់ដុំធ្វើឱ្យមានកំណើនកាល់ស្យូមក្នុង ឆ្អឹង និងរក្សាអត្រា
កាល់ស្យូមក្នុងឈាមឱ្យនៅនឹងដដែល ។
ក្រពេញទីរ៉ូអ៊ីត (ន) ៖ ផលិតអរម៉ូនសម្រាប់ត្រួតពិនិត្យចលនាបេះដូង បរិមាណអុកស៊ីសែន
កម្រិតថាមពលដែលត្រូវប្រើក្នុងសារពាង្គកាយនិងត្រួតពិនិត្យទម្ងន់ដើម្បី
ឱ្យមានលក្ខណៈសមស្របទៅនឹងអាយុ ។
ក្រពេញអ៊ីប៉ូភីស (ន) ៖ ផលិតអរម៉ូនច្រើនប្រភេទសម្រាប់ត្រួតពិនិត្យការលូតលាស់ និងអរម៉ូនភេទ។
ក្រុមផ្កាយ (ន) ៖ ផ្កាយច្រើននៅផ្តុំគ្នា ។ ឧ. ផ្កាយកូនមាន់ ។
ក្រៀវ (កិ) ៖ វះកាត់ត្រង់គល់ទងយកពងស្វាសចេញ (ឈ្មោល)។ វះកាត់យកស្បូនចេញ (ញី)។
ក្លរ៉ូភីល (ន) ៖ សារធាតុបៃតងនៅនឹងស្លឹករុក្ខជាតិ។
ខ
ខ្យល់បរិសុទ្ធ (ន) ៖ ខ្យល់គ្មានជាតិពុល ខ្យល់ពេលព្រឹកព្រលឹម។
ខ្សែដែនមាញ៉េទិច (ន) ៖ សំណុំខ្សែកម្លាំងទំនាញមេដែក
ដែលភ្ជាប់ពីប៉ូលជើងទៅប៉ូលត្បូង ។
ខ្សែអេក្វាទ័រ (ន) ៖ ខ្សែវ័ណ្ឌសន្មតមួយដែលចែកផែនដីជាពីរផ្នែកស្មើគ្នា
។
ខ្យល់ព្យុះ (ន) ៖ ខ្យល់ដែលបក់បោកយ៉ាងខ្លាំង ។
ខាន់ស្លាក (ន) ៖ ឈ្មោះរោគមួយប្រភេទកើតកណ្តាល ក ធ្វើឱ្យលេបបាយ លេបទឹកពុំរួច ។
ខាន់បៀត (ន) ៖ ឈ្មោះរោគម៉្យាង កើតបៀតបំពង់កធ្វើឱ្យលំបាកលេបបាយ លេបទឹក ។
ខ្សែកាប (ន) ៖ ខ្សែពួរ ឬខ្សែមានឬគ្មានស្រោមសម្រាប់យោង ឬចងសណ្តោង ឬសម្រាប់ចំលង
ចរន្តអគ្គីសនី ។
ខ្សែអាហារ (ន) ៖ លំនាំបន្ទេរថាមពលអាហារពីអ្នកផលិតទៅអ្នកប្រើប្រាស់។
ខួរក្បាល (ន) ៖ អាការនៅក្នុងខួរក្បាលខាប់ដូចចាហួយមាននាទីសម្រាប់ពិនិត្យសកម្មភាពនៃគំនិតប្រាជ្ញា
ស្មារតី និងផ្លូវកាយ។ ខួរក្បាលជាអ្នកទទួល
និងផ្តល់ព័ត៌មានទៅសរីរាង្គវិញ្ញាណទាំង ៥។
ខួរធំ (ន) ៖ ជាកន្លែងសំរាប់ទទួលនិងបកស្រាយសារទាំងឡាយដែលបញ្ជូនមកពីវិញ្ញាណ
ទាំងប្រាំ។
ខួរតូច(ន) ៖ មាននាទីសម្រាប់បញ្ជាលើចលនាពន្លា និងបង្រួញសាច់ដុំ និងជួយសម្រួលដល់
ចលនាបត់បែន ទន់ភ្លន់នៃសាច់ដុំ។
ខួរឆ្អឹងខ្នង (ន) ៖ មាននាទីសម្រាប់ភ្ជាប់ខួរក្បាលទៅនឹងសរសៃសារទាំងអស់ ដែលចូល
ទៅខួរក្បាលនឹងចេញពីខួរក្បាលមកវិញត្រូវឆ្លងកាត់ខួរឆ្អឹង ខ្នងនេះ។
គ
គ្រុនឈាម (ន) ៖ ជំងឺដែលបណ្តាលមកពីមូសខ្លាខាំ
ហើយច្រើនកើតមានចំពោះកុមារ។
គ្រុនចាញ់ (ន) ៖ ជំងឺដែលបណ្តាលមកពីមូសដែកគោលខាំធ្វើឱ្យអ្នកជំងឺឡើងកម្តៅខ្លាំង
ហើយញាក់។
គុណវិបត្តិ (ន) ៖ ចំណុចមិនល្អ ។
គ្រេច (ន) ៖ ខ្ទាំសរសៃរ ភ្លាត់ ។
គ្រោងឆ្អឹង (ន) ៖ ប្រជុំនៃឆ្អឹង ។
គន្លង(ន) ៖ ផ្លូវធ្វើដំណើរ ឬដានរបស់រណបព្រះអាទិត្យ។
គាំង (កិ) ៖ អាក់ លែងធ្វើដំណើរ ។
គោលិកា (ន) ៖ ភាគល្អិតតូចៗដែលមាននៅក្នុងឈាម ។
គ្រឿងញៀន (ន) ៖ វត្ថុច្រើនមុខ ដែលធ្វើឱ្យយើងអត់មិនបាន ដោយធ្លាប់ប្រើវា ។
គ្រឿងសង្ហារិម (ន) ៖ គ្រឿងសម្រាប់ប្រើប្រាស់ ឬលំអដែលគេអាចលើកយកទៅមកបាន ។
គិលានុបដ្ឋាក (ន) ៖ អ្នកថែទាំអ្នកជំងឺ ។
ឃ
ឃ្នាស់ (ន) ៖ របាឈើ ឬដែកមួយយ៉ាងមាំដែលចល័តជុំវិញចំណុចនឹងមួយ(ចំណុចទម្រ)
ឬចល័តជុំវិញអ័ក្សមួយ (អ័ក្សទម្រ) ។
ច
ចន្ទគ្រាស (ន) ៖ ដំណើរដែលធ្វើឱ្យព្រះចន្ទទៅជាងងឹតដោយសាររង្វិលរបស់ផែនដីទៅបាំង ពន្លឺព្រះអាទិត្យ។
ចក្ខុ (ន) ៖ ភ្នែក ។
ចក្ខុប្រសាទ (ន) ៖ សរសៃរសម្រាប់បញ្ជូនព័ត៌មានពីភ្នែកទៅខួរក្បាល ។
ចក្ខុវិញ្ញាណ (ន) ៖ សេចក្តីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក។
ចុង (ន) ៖ ខ្នាតទម្ងន់ស្មើនឹងកន្លះហាប់ ឬ៣០គីឡូក្រាម ។
ចំណែកថ្នាក់រុក្ខជាតិ (ន) ៖ ការផ្គុំគំនិត
ឬព័ត៌មានដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់រុក្ខជាតិ។
ចង្វាក់ (ន) ៖ ដំណើរកន្ត្រាក់បេះដូង ។
ចាក់ច្រាស (ន) ៖ ឆ្អែតហួសកម្រិតទាល់តែអន្ទះអន្ទែង ។
ចល័ត (ន) ៖ ដែលមានចលនាមិនស្ថិតនៅនឹងមួយកន្លែង។
ឆ
ឆ្អឹងខ្ចី (ន) ៖ ផ្នែកខាងចុងនៃឆ្អឹងមានលក្ខណៈរលោង
នៅជាប់នឹងសន្លាក់ ។
ឆក់ (កិ) ៖ ចាប់យកយ៉ាងរហ័ស ។
ជ
ជីបចរ (ន) ៖ ចង្វាក់សរសៃរអាក់ទែដែលកើតឡើងពីការកន្ត្រាក់នៃបេះដូង ។
ជីវិតក្រាំង (ន) ៖ ដំណើររស់នៅដោយកប់ខ្លួននៅស្ងួតក្នុងដី ។
ជំងឺរ៉ាំរ៉ៃ (ន) ៖ ជំងឺត្រាំត្រែងយូរ ។
ជម្រក (ន) ៖ ទីកន្លែងសម្រាប់រស់នៅ ឬលំនៅឋាន។
ជាំ (គុ) ៖ ដែលមានសម្បុរខ្មៅសៅម៉ង ខ្មៅខៀវ ។
ជ្រេ (គុ) ៖ ដែលទេរ ងាកបែរ ដែលល្អៀង ។
ឈ
ឈាមច្រមុះ (ន) ៖ ការហូរឈាមចេញពីច្រមុះ ។
ឈឺភ្នែក (ន) ៖ ភ្នែកក្រហមហើយហើម ។
ឈូងសមុទ្រ (ន) ៖ ញោចសមុទ្រដែលជាញកចូលក្នុងច្រាំង។
ញ
ញាស់ (កិ) ៖ កើតចេញពីស៊ុត ឬពង ។
ដ
ដង្កូវទឹក (ន) ៖ សត្វល្អិតដែលកើតជាមូស
ច្រើនមានទៅតាមបាតពាង ឬសម្ភារដក់ទឹក ផ្សេងៗ
។
ដំណើរលំអង (ន) ៖ ដំណើរនាំលំអងពីផ្កាមួយទៅផ្កាមួយទៀត ។
ដំណើរលំអងកាត់ (ន) ៖ដំណើរលំអងដែលប្រព្រឹត្តទៅដោយឆ្លងពីដើមរុក្ខជាតិមួយទៅ
ដើមរុក្ខជាតិមួយទៀត ដែលមានឈ្មោះដូចគ្នា ។
ដីមមោក (ន) ៖ ដីដែលមានកម្ទេចស្មៅ ឬស្លឹកឈើពុករលួយកកខាប់ទៅជាភក់ដើរលុយ ពុំបាន ព្រោះផុងជ្រៅ ។
ដំបែ (ន) ៖ មេស្រា ឬមេត្រប៉ែដែលគេផ្សំសូនជាដុំ ហើយហាលឱ្យស្ងួតរឹង ។
ដំបូក(ន) ៖ ពំនូកដីដែលកើតពីកណ្តៀរពូន។
ឋ
ឋានប្រព័ន្ធ (ន) ៖ ទីកន្លែង តំបន់ផ្សេងៗដែលមានទំនាក់ទំនងគ្នា។
ឌ
ឌីណាម៉ូម៉ែត (ន)៖ ជាឧបករណ៍សម្រាប់វាស់កម្លាំង ។
ត
ត្រីវិស័យ (ន) ៖ឧបករណ៍ធ្វើពីម្ជុលមេដែកដែលគេប្រើសម្រាប់ចង្អុលទិស ។
តំបន់អេក្វាទ័រ (ន) ៖ តំបន់ដែលនៅជិតខ្សែអេក្វាទ័រហើយមានអាកាសធាតុក្តៅខ្លាំង
។
ត្រសេះ (ន) ៖ ឈ្មោះឧបករណ៍មួយប្រភេទ មានដងមានផ្លែរាងដូចក្បាលត្រសេះ សម្រាប់គាស់ថ្ម ។
តារាវិទ្យាសាស្ត្រ ឬផ្កាយរណប (ន) ៖ ជាឧបករណ៍ផលិតឡើងសម្រាប់បង្ហោះទៅលើមេឃ
ឱ្យវិញជុំវិញផែនដីដើម្បីប្រមូលព័ត៌មានផ្សេងៗនិងធ្វើគមនាគមន៍។ ឧ. អាប៉ូឡូទី១១ ។
ថ
ថនិកសត្វ (ន) ៖ សត្វចិញ្ចឹមកូនដោយទឹកដោះ
មានដងខ្លួនគ្របដណ្តប់ដោយរោម ។
ថាមពលកម្តៅ (ន) ៖ ថាមពលដែលបានពីកម្តៅ
។
ថាមពលអគ្គីសនី (ន) ៖ ថាមពលដែលបានពីអគ្គីសនី ។
ថាមពលសំឡេង (ន) ៖ ថាមពលដែលបានពីសំឡេង ។
ថាមពលមេដែក (ន) ៖ ថាមពលដែលបានពីមេដែក ។
ថាមពលពន្លឺ (ន) ៖ ថាមពលដែលបានពីពន្លឺ ។
ថាមពលទឹក (ន) ៖ ថាមពលដែលបានពីចរន្តទឹក ។
ទ
ទឹកជំនន់ (ន) ៖ ទឹកជោរជន់ធ្វើឱ្យលិចភូមិឋាន
ស្រែចម្ការ ។
ទងកេសរញី (ន) ៖ បំពង់មួយនៅកណ្តាលកញ្ចុំស្រទាប់ ។
ទ្រនាប់ (ន) ៖ អ្វីៗសម្រាប់ទ្រាប់ សម្រាប់រង
។
ទៀបភ្លឺ (ន) ៖ ជិតភ្លឺ ក្បែរភ្លឺ ។
ទ្រុឌទ្រោម (ន) ៖ រាងកាយចុះខ្សោយ ។
ទប់ស្កាត់ (កិ) ៖ រារាំង ។
ទុរ្ភិក្ស (ន) ៖ ដំណើរអត់បាយ អត់ឃ្លាន ។
ធ
ធាតុអាកាស (ន) ៖ សភាពបរិយាកាសក្នុងរយៈពេលខ្លីស្ថិតនៅទីកន្លែងមួយដែលគេអាច សង្កេតបាន ។
ធាតុគីមី (ន) ៖ ប្រភេទភាគល្អិតតូចៗបំផុតនៃរូបធាតុ ។
ន
នាឡិ ឬនាលិ (ន) ៖ រង្វាស់ប្រពៃណីខ្មែរមួយប្រភេទសម្រាប់វាល់អង្ករ
ឬគ្រាប់អ្វីៗទៀតដូចជាសណ្តែក ។
ប
បក្សាបក្សី (ន) ៖ ជាសត្វដែលមានស្លាបពីរគ្របលើដងខ្លួន។
បូស (ន) ៖ ជំងឺហើមពកលើស្បែកធ្វើឱ្យឈឺចាប់ ។
ប្រព័ន្ធព្រះអាទិត្យ (ន) ៖ រណបទាំងអស់របស់ព្រះអាទិត្យ។
ប្រមាញ់ (ន) ៖ ការបរបាញ់សត្វ ។
បាតុភូត (ន) ៖ ហេតុដែលកើតមានឡើងយ៉ាងប្រាកដជាក់ស្តែង។
ប៉ូលមេដែក (ន) ៖ ផ្នែកខាងចុងនៃមេដែក ។
ប៉ូលជើង (ន) ៖ ប៉ូលចង្អុលទៅទិសខាងជើង ។
ប៉ូលត្បូង (ន) ៖ ប៉ូលចង្អុលទៅទិសខាងត្បូង ។
បំណាក់ឆ្អឹងបិទមុខ (ន) ៖ បំណាក់ឆ្អឹងដែលពុំអាចទៅទម្លុះសាច់ដុំ និងស្បែកទេ
។
បំណាក់ឆ្អឹងបើកមុខ (ន) ៖ បំណាក់ឆ្អឹងដែលអាចទៅទម្លុះសាច់ដុំ និងស្បែក ។
បាក់តេរី (ន) ៖ ភាវៈមានជីវិតឯកកោសិកាដែលចិញ្ចឹមជីវិតដោយបំបែកសារធាតុសរីរាង្គ
សាំញ៉ាំឱ្យទៅជាធាតុគីមី ងាយៗ ។
បរាសិត (ន) ៖ ភាវរស់ឬសារពាង្គកាយដែលរស់នៅលើ ឬក្នុងភាវរស់ ឬសារពាង្គកាយមួយ ផ្សេងទៀត
ដោយ ស្រូបយកសារធាតុចិញ្ចឹមពីភាវរស់ ឬសារពាង្គកាយនោះហើយបំផ្លាញគេ ។
បញ្ញើក្អែក (ន) ៖ ភាវរស់ទាំងឡាយដែលអាចរស់បានដោយសារគេ ។
បណ្ណង្គជាតិ (ន) ៖ រុក្ខជាតិគ្មានផ្កា គ្មានគ្រាប់
ប៉ុន្តែផ្នែកខាងក្នុងស្លឹកមានថង់ស្ប៉ ។
បុព្វហេតុ (ន) ៖ ហេតុដើម ឬដំណើរដើម ។
បំបៅ (កិ) ៖ យកមែកតូចក្តី ខ្នែងក្តី ភ្នែកក្តី
ចុងក្តីនៃឈើរស់ដទៃភ្ជាប់ជាមួយនឹងគល់នៃកូន ឈើរស់ដទៃទៀត ដែលមានប្រភេទខុសគ្នា ។
បំពាន (ន) ៖ រំលោភលើ ។
ប្រព័ន្ធ (ន) ៖ ចំណងទាក់ទងគ្នា។
ប្រព័ន្ធប្រសាទ (ន) ៖ បណ្តាញសរសៃវិញ្ញាណសម្រាប់ទទួលដឹងអារម្មណ៍ពីខាងក្រៅ ដែលមកប៉ះពាល់ ។
ប្រក្រតី (ន) ៖ ធម្មតា ការប្រព្រឹត្តទៅតាមចំណាំ តាមទម្លាប់ ។
ប្លាស្មា (ន) ៖ ផ្នែករាវពណ៌លឿងនៅក្នុងឈាម ។
បង្ហួរនោម (ន) ៖ ជាបំពង់ដែលដឹកនាំស្ពែម៉ាតូសូអ៊ីតនិងទឹកនោម ។
បរិស្ថាន (ន) ៖ មជ្ឈដ្ឋាននៅជុំវិញខ្លួនទាំងអស់។
ប្លង់ទេរ (ន) ៖ ផ្ទៃជ្រាលដែលភ្ជាប់ពីទីទាបទៅទីខ្ពស់ ។
បាស៊ីវៀគុល (ន) ៖ មេរោគនៃជំងឺអាសន្នរោគ ។
បំពង់ផាឡូប (ដៃស្បូន)(ន) ៖ មានរាងដូចឡាវ ជាកន្លែងដែលអូវុលត្រូវឆ្លងកាត់ទៅកាន់ ស្បូន ។
បំពង់យ៉ង (ន) ៖ សម្រាប់នាំស្ពែម៉ាតូសូអ៊ីតពីពងស្វាសទៅកាន់ថង់ពូជ ។
ផ
ផ្តាសាយ (ន) ៖ ជាជំងឺឆ្លង
អ្នកជំងឺមានអាការៈកណ្តាស់ ហៀរសំបោរ ឈឺក្បាល ។
ផែនដី (ន) ៖ ភពរណបព្រះអាទិត្យដែលមានមនុស្សយើងកំពុងរស់នៅ ។
ផ្អូម (គុ) ៖ ដែលមានក្លិនជូរក្តឹះ។
ផ្កាយ (ន) ៖ ស្ថានដែលអាចបញ្ចេញពន្លឺដោយខ្លួនឯង។ ឧ.ព្រះអាទិត្យ ។
ផ្កាយដុះកន្ទុយ (ន) ៖ ជាដុំឧស្ម័នកំពុងឆេះ
ប៉ុន្តែពេលខិតទៅជិតព្រះអាទិត្យកម្លាំង ព្រះអាទិត្យ
និងកម្លាំងផ្សេងៗទៀតបានធាក់ឧស្ម័ននៃផ្កាយដុះ កន្ទុយឱ្យកើតជាកន្ទុយ។ ឧ.ផ្កាយហាឡី ។
ព
ពពែភ្នែក (ន) ៖ ស្នាមពកតូចក្រហមនៅលើត្របកភ្នែក ។
ព្រះចន្ទ (ន) ៖ ជាភពដែលវិញជុំវិញផែនដីហើយដូចផែនដីដែរព្រោះវាមិនអាចបញ្ចេញពន្លឺ
ដោយខ្លួនឯងបាន ។ ប៉ុន្តែវាខុសពីផែនដីដោយមនុស្ស សត្វ រុក្ខជាតិមិនអាច រស់នៅបាន។
ព្រះអាទិត្យ (ន) ៖
ដុំមូលមួយដែលផ្ទុកឧស្ម័នកំពុងឆេះ ហើយនៅជិតផែនដីដែលមាន ចម្ងាយ ១៥០
លានគីឡូម៉ែត្រ ។
ពិការភាព (គុ) ៖ ភាពខូចអវៈយវៈណាមួយប្រើការមិនកើត ។
ព្រៃរបោះ (ន) ៖ ព្រៃដែលមានដើមដុះរង្វើលៗ ឃ្លាតៗដាច់ពីគ្នា ។
ព្រៃស្បាត (ន) ៖ ព្រៃដែលមានប៉ែកខាងក្រោមញឹក ជិត ដុះទ្រុបទ្រុលចូលមិនចុះ ។
ពងស្វាស (ន) ៖ ជាកន្លែងផលិតស្ពែម៉ាតូសូអ៊ីត ។
ភ
ភ្លឺ (ន) ៖ ជំងឺម្យ៉ាងដែលមានស្នាមសៗនៅលើស្បែក ។
ភ្នំភ្នែង (ន) ៖ ឈ្មោះឈើរនាមមួយប្រភេទដើមតូចៗ សាច់រឹង សម្បុរក្រហម ។
ភព (ន) ៖ ស្ថានដែលមិនអាចបញ្ចេញពន្លឺដោយខ្លួនឯងបាន
ហើយវិញជុំវិញផ្កាយ ណាមួយ។
ឧ.ផែនដី ។
ភ្លៀងអាស៊ីត (ន) ៖ ភ្លៀងដែលមានផ្ទុកជាតិអាស៊ីត ។
ម
មេបា (ន) ៖ ឪពុកម្តាយ ។
មណ្ឌលអាកាសរចល់ (ន) ៖ ស្រទាប់ទីមួយនៃឧស្ម័នស្ថិតនៅជាប់ផែនដី វាមានកម្ពស់ ប្រហែល១៨ គ.ម. ។
មណ្ឌលអាកាសស្ងប់ (ន) ៖ ស្រទាប់ទី២នៃឧស្ម័នស្ថិតនៅលើអាកាសរចល់វាមានកម្ពស់
ប្រហែល៥០ គ.ម. ពីផ្ទៃផែនដី។
មណ្ឌលអាកាសកណ្តាល (ន) ៖ ស្រទាប់ទី៣នៃឧស្ម័នស្ថិតនៅលើមណ្ឌលស្ងប់ វាមានកម្ពស់
ប្រហែល៨០ គ.ម. ពីលើផែនដី។ មណ្ឌលនេះមានស្រទាប់ អូសូន ។
មណ្ឌលអាកាសក្តៅ (ន) ៖ ស្រទាប់ទី៤នៃឧស្ម័នស្ថិតនៅលើមណ្ឌលអាកាសកណ្តាលវា
មានកម្ពស់ចាប់ពី៨០ គ.ម. ឡើងទៅ។ មណ្ឌលនេះខុសពីមណ្ឌល
ដទៃទៀតគឺវាអាចជារនាំងការពារកុំឱ្យអាចម៍ ផ្កាយធ្លាក់មកលើ ផែនដី។
មានគភ៌ (ន) ៖ មានកូននៅក្នុងពោះ ឬផើម ។
មើម (ន) ៖ ផ្នែករីកប៉ោងនៃប្ញសរុក្ខជាតិ
។
ម៉ាស៊ីនងាយ (ន) ៖ ឧបករណ៍ដែលធ្វើឱ្យងាយស្រួលក្នុងការលើកដាក់វត្ថុ ។
យ
យុទ្ធនាការណ៍ (ន) ៖ ការច្បាំង ។
យោនី (ន) ៖ អង្គជាតស្ត្រី ឬសត្វញី។
រ
រលាយ (ន) ៖ ពេលវត្ថុរឹងក្លាយជារាវ។
រុក្ខជាតិធំ (ន) ៖ រុក្ខជាតិដែលមានដើមធំខ្ពស់ បែកមែកសាខារឹងមាំ ។
រុក្ខជាតិវល្លិ (ន) ៖ រុក្ខជាតិដែលមានដើមទន់ លូតលាស់ដោយវារ ។
រុក្ខជាតិទាប (ន) ៖ រុក្ខជាតិលំអដែលមានកម្ពស់ទាបជាងពីរម៉ែត្រ ។
រុក្ខជាតិស្មៅ (ន) ៖ រុក្ខជាតិដែលមានកម្ពស់ទាប ដើមទន់ ស្លឹកតូចវែង ។
រុក្ខជាតិផ្តល់អាហារ (ន)៖ រុក្ខជាតិដែលផ្តល់មើម ដើម ផ្កា ផ្លែ
ស្លឹកជាចំណីសម្រាប់
មនុស្ស ។
រុក្ខជាតិឱសថ (ន) ៖ រុក្ខជាតិដែលសម្រាប់យកទៅធ្វើជាថ្នាំព្យាបាលជំងឺ
។
រំហួត (ន) ៖ ពេលវត្ថុរាវក្លាយជាឧស្ម័ន
ឬបំរែបំរួលទឹកពីរាវទៅជាចំហាយទឹក។
រដូវប្រាំង (ន) ៖ រដូវរាំងស្ងួត
ពុំសូវមានភ្លៀងធ្លាក់ច្រើន។
រដូវវស្សា (ន) ៖ រដូវដែលមានភ្លៀងធ្លាក់ច្រើនជោគជាំ ។
រង្វិលខ្ញាល់ (ន) ៖ ការវិលជុំវិញខ្លួនឯងយ៉ាងលឿនដោយអ័ក្សមួយ ។
រង្វិលជុំ (ន) ៖ ចលនាវិលជុំវិញរបស់មួយតាមគន្លងរបស់វា ។
រមួលក្រពើ (ន) ៖ រមួលសាច់ដុំកំភួនជើង ។
រស្មីសំយោគ (ន) ៖ ប្រតិកម្មបំលែងទឹក និងឧស្ម័នកាបូនិចឱ្យទៅជាអុកស៊ីសែន
និងស្ករនៃ រុក្ខជាតិបៃតងក្រោមអំពើនៃពន្លឺព្រះអាទិត្យ។
រុក្ខជាតិបៃតង (ន) ៖ រុក្ខជាតិដែលមានស្លឹកពណ៌បៃតងព្រោះសម្បូរជាតិក្លរ៉ូភីល ។
រុក្ខជាតិឌីកូទីលេដូន (ន) ៖ ជារុក្ខជាតិដែលដុះចេញពីគ្រាប់ដែលមានក្លែបពីរ ។
រុក្ខជាតិម៉ូណូកូទីលេដូន (ន) ៖ ជារុក្ខជាតិដែលដុះចេញពីគ្រាប់ដែលមានក្លែបតែមួយ ។
ឫសស្ញែ (ន) ៖ ឫសតូចនិងធំច្រើនស្អេកស្កះចេញពីគល់រុក្ខជាតិតែមួយ
។
រេទីន (ន) ៖ ស្រទាប់រស់នឹងពន្លឺហើយបញ្ជូលព័ត៌មានទៅខួរក្បាល ។
រចល់ (កិ) ៖ កម្រើក ញាប់ញ័រ ។
រនេល (ន) ៖ ឈើ ឬប្ញស្សីមូលដែលដាក់កល់វត្ថុធ្ងន់ៗឱ្យងាយវិល រមៀលស្រួលក្នុងការ ទាញឬរុញ ។
រមៀល (កិ) ៖ រអិលដោយវិលរឿយៗច្រើនត្រឡប់ ច្រើនសា ។
រន្ទះ (ន) ៖ បន្ទេរអគ្គិសនីក្នុងអាកាសដោយមានពន្លឺផ្លេកនិងសំឡេងលាន់ខ្ទរយ៉ាងខ្លាំង កើតឡើងជាមួយ ។
រអិល (កិ) ៖ ងាយឃ្លាត ងាយរបូត ពិបាកចាប់ ពិបាកទប់ ។
រសរំលាយអាហារ (ន) ៖ សារធាតុរាវដែលផលិតដោយក្រពេញរំលាយអាហារមានផ្ទុក អង់ស៊ីមរំលាយអាហារ។
រសាប់រសល់ (គុ) ៖ នៅមិនសុខ ពិបាកក្នុងខ្លួន ។
រាតត្បាត (គុ) ៖ ដែលរាលដាលឆាប់រហ័សពីម្នាក់ទៅម្នាក់ ។
រោមញ័រ (ន) ៖ រោមល្អិតៗស្ថិតនៅលើភ្នាសកោសិកាខ្លះសម្រាប់ជួយកោសិកាក្នុងការធ្វើ ចលនា ។
របុំ (ន) ៖ ភាពមូររុំជាដុំ ។
រស្មីសំយោគ (ន) ៖ លំនាំផលិតអាហារនៃរុក្ខជាតិក្រោមពន្លឺព្រះអាទិត្យ។
រ៉ក (ន) ៖ មាស៊ីនងាយមួយបែបដែលកើតពីកង់ម្យ៉ាងមានចង្អូរជុំវិញអ័ក្ស
និងតម្ពក់ ។
រូបធាតុ (ន) ៖ អង្គធាតុដែលមានម៉ាសមាឌច្បាស់លាស់តាំងនៅក្នុងលំហ។
រើសអើង (កិ) ៖ រើសយក ប្រកាន់យកតែតាមគាប់ចិត្ត ។
រំញោច (ន) ៖ ដាស់ឱ្យកម្រើក ។
រំពង (ន) ៖ សូរខ្ទរខ្លាំង គឹកកង ។
រំលស់ (កិ) ៖ ធ្វើឱ្យថយចំនួន ។
រ៉ាំរ៉ៃ (គុ) ៖ ដែលត្រាំត្រែង ឈឺយូរ ។
ល
ល្មូន (ន) ៖ សត្វដែលដងខ្លួនគ្របដោយស្រកា
ហើយភាគច្រើនមានជើងបួន ខ្លះគ្មានជើង ទេ
។
លំហាត់ប្រាណ (ន) ៖ ការធ្វើចលនាដៃជើងនិងដងខ្លួនដើម្បីបែកញើសមានសុខភាពល្អ
។
លោហៈ (ន) ៖ ធាតុដែលរំលាយចេញពីរ៉ែដូចជា
ដែក ស្ពាន់ ទង់ដែង ។
លក្ខណៈគីមី (ន) ៖ លក្ខណៈនៃសារធាតុដែលចូលធ្វើប្រតិកម្មគីមីជាមួយសារធាតុដទៃ ។
លាប់ (ន) ៖ រើឈឺឡើងវិញ ដោយប្រការណាមួយនៅពេលដែលអ្នកជំងឺបានធូរស្រាល ។
លោហៈ (ន) ៖ អង្គធាតុរឹងដែលរំលាយសម្រាំងចេញពីរ៉ែ ដូចជាដែក ស្ពាន់ ទង់ដែង ។
ល្បាយ (ន) ៖ ការលាយវត្ថុពីរ ឬច្រើនចូលគ្នា ។
ល្បាយស្មើសាច់ (ន) ៖ ល្បាយដែលគេពុំអាចមើលឃើញធាតុបង្ករបស់វាបាន ។
ល្បាយមិនស្មើសាច់ (ន) ៖ ល្បាយដែលគេអាចមើលឃើញធាតុបង្ករបស់វា ។
លិង្គ (ន) ៖ ជាសរីរាង្គបន្តពូជរបស់បុរស ។
លំនឹងធម្មជាតិ (ន) ៖ ការរក្សាបាននូវចំនួនភាវៈរស់ទាំងអស់ក្នុងធម្មជាតិ។
ល្បឿន (ន) ៖ ភាពលឿន ឬយឺតនៃចលនាអង្គធាតុមួយ ។
វ
វដ្តទឹក (ន) ៖ ការវិលចុះវិលឡើងរបស់ទឹកតាមរយៈរំហួត និងកំណញើស ។
វត្ថុចម្លងកម្តៅ (ន) ៖ វត្ថុដែលប៉ះកម្តៅហើយឆាប់ក្តៅ ។
វត្ថុមិនចម្លងកម្តៅ (ន) ៖ វត្ថុដែលប៉ះកម្តៅហើយមិនក្តៅ ។
វាលលំហ (ន) ៖ ទីដែលស្រលះឥតមានព្រៃ ឥតមានអ្វីបាំង តំបន់ស្ងួតហែង ។
វិបត្តិ (ន) ៖ សេចក្តីប្រែប្រួល សេចក្តីវិនាស ដំណើរទទួលគ្រោះថ្នាក់ ។
វីរុសដង់ (ន) ៖ មេរោគនៃជំងឺគ្រុនឈាម ។
វ៉ែន (ន) ៖ សរសៃរនាំឈាមចូលបេះដូង ។
វដ្តអាហារ (ន) ៖ លំនាំខ្សែអាហារគ្មានទីបញ្ចប់។
វប្បកម្ម (ន) ៖ របរសាបព្រោះ ។
វារីអគ្គីសនី(ន) ៖ ប្រភពអគ្គិសនីដែលបានពីថាមពលទឹក ។
វិធីនិម្មិត (ន) ៖ វិធីដែលធ្វើឡើងដោយមនុស្ស ។
វេជ្ជបញ្ជា (ន) ៖ ការបង្គប់របស់គ្រូពេទ្យចំពោះអ្នកជំងឺ ។
ស
សត្វល្អិត (ន) ៖ សត្វដែលមានដងខ្លួនចែកជា ក្បាល
ទ្រូង ពោះ និងជើងបីគូ នៅលើក្បាល មានប្រមោយ
។
សិលា (ន) ៖ ដុំថ្ម ។
សំលៀកបំពាក់ (ន) ៖ ខោអាវ ។
សីតុណ្ហមាត្រ (ន) ៖ ឧបករណ៍ប្រើសម្រាប់វាស់ ស្ទង់សីតុណ្ហភាព ។
សន្លាក់ (ន) ៖ កន្លែងដែលក្បាលឆ្អឹងពីរឬច្រើនប្រសព្វគ្នាទៅវិញទៅមកហើយជាទូទៅ
អាចឱ្យឆ្អឹង កម្រើកបាន
។
សន្លាក់ចល័ត (ន) ៖ សន្លាក់ដែលអាចឱ្យឆ្អឹងធ្វើចលនាបានទូលំទូលាយដោយសារឆ្អឹងខ្ចី។
សន្លាក់អឌ្ឍចល័ត (ន) ៖ សន្លាក់ដែលអាចឱ្យឆ្អឹងបត់បានតែម្ខាង និងលាតត្រង់
។
សត្វចិញ្ចឹម (ន) ៖ ជាសត្វចិញ្ចឹមតាមផ្ទះ
ឬកសិដ្ឋានសម្រាប់ទុកធ្វើចំណីអាហាររបស់ មនុស្ស ។
សត្វល្អិត (ន) ៖ សត្វតូចៗដែលច្រើនរស់នៅតាមស្មៅ
ដើមឈើ ឬដី ។
សត្រូវ (ន) ៖ ខ្មាំង អ្នកបៀតបៀនគេ ។
សរសៃរពួរ (ន) ៖ សរសៃរមាំស្វិតដែលភ្ជាប់សាច់ដុំទៅនឹងឆ្អឹង ។
សរសៃរចំណង (ន) ៖ សរសៃរពណ៌សដែលភ្ជាប់ឆ្អឹងទៅនឹងសន្លាក់
។
ស្វ័យដំណើរលំអង (ន) ៖ ដំណើរលំអងដែលប្រព្រឹត្តទៅលើស្ទិចម៉ាតនៃផ្កាតែមួយ
ឬផ្កាដទៃទៀតនៃដើមរុក្ខជាតិតែមួយ ។
សាច់ដុំអឆន្ទៈ (ន) ៖ សាច់ដុំកន្ត្រាក់ដោយខ្លួនវា
ហើយយើងមិនអាចបញ្ជាវាបានទេ ។
សាច់ដុំឆន្ទៈ (ន) ៖ សាច់ដុំដែលយើងអាចបញ្ជាវាបាន ។
សីតុណ្ហមាត្រ (ន) ៖ ប្រដាប់សម្រាប់វាស់សីតុណ្ហភាព ។
សុវត្ថិភាព (ន) ៖ ភាពប្រកបដោយសេចក្តីសុខ ។
សូរ្យគ្រាស (ន) ៖ ដំណើរដែលធ្វើឱ្យផែនដីទៅជាងងឹតដោយសាររង្វិលរបស់ព្រះចន្ទ
ទៅបាំងពន្លឺព្រះអាទិត្យ។
ស្នូក (ន) ៖ ប្រដាប់មានរាងក្រឡូម
តែមានរបាំងខាងដើមនិងខាងចុង ។
ស្ទិចម៉ាត (ន) ៖ ផ្នែកចុងនៃទងកេសរញីមានភាពស្អិត ។
ស្តូម៉ាត (ន) ៖ រន្ធតូចៗនៅលើផ្ទៃស្លឹកមាននាទីប្តូរឧស្ម័ន
និងបំភាយចំហាយទឹក ។
សង្គ្រោះ (កិ) ៖ ជួយឱ្យបានសុខស្រួល ស្រោចស្រង់ ។
សរសៃប្តូរ(ន) ៖ សរសៃតូចៗស្ថិតនៅក្នុងសារពាង្គកាយដែលភ្ជាប់ពីអាកទែទៅវ៉ែនវាមាន តួនាទីសម្រាប់ដឹកនាំសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅឱ្យសារពាង្គកាយ
និងទទួលយកកាកសំណល់និងឧស្ម័ន កាបូនិចមកវិញ។
សាយកូន (ន) ៖ មានកូនច្រើន ។
ស្ប៉ (ន) ៖ គ្រាប់លំអងរបស់រុក្ខជាតិដែលអាចបន្តពូជបាន ។
ស្តូឡុង (ន) ៖ ការបន្តពូជដោយសារការលូតលាស់ដោយសារការលូតលាស់នៃដើមថ្មី រាងជាខ្សែ ។ឧ.
ដើមត្រចៀក ក្រាញ់
ស្ពែម៉ាតូសូអ៊ីត (ន) ៖ កោសិកាបន្តពូជឈ្មោល ។
សកល (ន) ៖ លំហដែលមានផ្ទុកផ្កាយ
បណ្តុំផ្កាយ និងកាឡាក់ស៊ីផ្សេងៗច្រើនឥតគណនា។
សហគ្រាស (ន) ៖ គ្រឹះស្ថាន ឬអង្គការជារបស់ឯកជនសម្រាប់ធ្វើការធំៗ ។
សរសៃប្រសាទ (ន) ៖ មានសរសៃវិញ្ញាណ និងសរសៃម៉ូទ័រដែលជាអ្នកនាំព័ត៌មានពីខួរ
ក្បាលទៅផ្នែកផ្សេងៗនៃដងខ្លួន។
សរសៃវិញ្ញាណ (ន) ៖ មាននាទីជាអ្នកផ្តល់ព័ត៌មានដល់ខួរក្បាល។
សរសៃម៉ូទ័រ (ន) ៖ មាននាទីជាអ្នកនាំព័ត៌មានពីខួរក្បាលទៅផ្នែកផ្សេងៗនៃដងខ្លួន។
សាកអាគុយ(ន) ៖ បញ្ចូលចរន្តអគ្គិសនីទៅក្នុងអាគុយ ។
សិប្បនិម្មិត (ន) ៖ អ្វីដែលមិនមែនជាធម្មជាតិ (បង្កើតឡើងដោយមនុស្ស) ។
សីតុណ្ហមាត្រ (ន) ៖ ប្រដាប់សម្រាប់វាស់សីតុណ្ហភាព (កម្ដៅ) ។
សុរិយគតិ (ន) ៖ ដំណើរព្រះអាទិត្យ ។
ស្ពែម៉ាតូសូអ៊ីត(ន) ៖ កោសិកាបន្តពូជឈ្មោលដែលផលិតចេញពីពងស្វាស ។
សៀគ្វីអគ្គិសនី (ន) ៖ បង្គុំមួយដែលកើតឡើងពីប្រភពអគ្គិសនី និងឧបករណ៍អគ្គិសនី
ដូចជាខ្សែចម្លង កុងតាក់ អំពូល... ។
សៀគ្វីចំហ (ន) ៖ សៀគ្វីដែលបន្ទុកអគ្គិសនីមិនអាចឆ្លងកាត់បាន ។
សៀគ្វីបិទ (ន) ៖ សៀគ្វីដែលបន្ទុកអគ្គិសនីអាចឆ្លងកាត់បាន ។
សំរឹទ្ធិ (ន) ៖ លោហៈមួយប្រភេទកើតពីការលាយផ្សំលោហៈផ្សេងៗដូចជាដែក ទង់ដែង... ។
សំណឹក(ន) ៖ កន្លែងដែលសឹក ដែលរិល ។
ស្បូន (ន) ៖ ជាថង់មួយនៅចន្លោះបំពង់ផាឡូបនិងផ្លូវយោនី ។វាជាកន្លែងលូតលាស់នៃគភ៌។
ហ
ហាប (ន) ៖ ខ្នាតទម្ងន់ស្មើនឹង១០០ នាឡិ ឬ ២ចុង ឬ
៦០គីឡូក្រាម ។
អ
អាសន្នរោគ (ន) ៖ ជំងឺដែលមានរោគសញ្ញាធ្វើឱ្យអ្នកកើតរាគរូសខ្លាំងអាចរហូតដល់ស្លាប់
។
អ័ក្សផែនដី (ន) ៖ អ័ក្សប្រឌិតដែលកាត់តាមចំណុចកណ្តាលផែនដីពីប៉ូលជើង
ទៅត្បូង។
អឌ្ឍគោល (ន) ៖ ពាក់កណ្តាលនៃភូគោល ។
អនាម័យ (ន) ៖ ការសំអាត ។
អវៈយវៈ (ន) ៖ ដៃជើង ។
អាណេម៉ូម៉ែត(ន) ៖ ប្រដាប់សម្រាប់វាស់ល្បឿនខ្យល់។
អុកស៊ីសែន (ន) ៖ ឧស្ម័នសម្រាប់ដង្ហើមភាវរស់ ។
អូវែ (ន) ៖ ថង់មួយដែលនៅលើទង់ផ្កាសម្រាប់ផ្ទុកអូវុល
។
អូវុល (ន) ៖ គ្រាប់ល្អិតៗនៅក្នុងអូវែ ។
អាកទែ (ន) ៖ សរសៃរនាំឈាមចេញពីបេះដូង ។
អាការៈ (ន) ៖ លក្ខណៈជាគ្រឿងសម្គាល់ ជាគ្រឿងសង្កេត ។
អាចម៍ផ្កាយ (ន) ៖ ជាបំណែកថ្ម ឬលោហៈដែលធ្វើចលនាក្នុងលំហ ។
អំប៊្រីយ៉ុង (ន) ៖ សារពាង្គកាយដែលកំពុងលូតលាស់ចាប់ផ្តើមពីស៊ុតបង្កកំណើតរហូតដល់សារពាង្គកាយថ្មី
។
អូវុល (ន) ៖ កោសិកាបន្តពូជញី ។
អង្គធាតុទោល(ន) ៖ ជាអង្គធាតុដែលផ្សំឡើងពីភាគល្អិតនៃរូបធាតុតែមួយប្រភេទគត់ ។
អង្គធាតុសមាស(ន) ៖ ជាអង្គធាតុដែលផ្សំឡើងពីភាគល្អិតនៃរូបធាតុពីរ ឬច្រើនប្រភេទចូលគ្នា
។
អរម៉ូនភេទ
(ន) ៖ សារធាតុផលិតចេញពីប្រដាប់បន្តពូជ
ដែលធ្វើឱ្យមនុស្សមានលក្ខណៈ ខុសគ្នារវាងមនុស្សប្រុស និងស្រី។
អវៈយវៈ (ន) ៖ ដៃជើង ។
អ្នកផលិត (ន) ៖ ធម្មជាតិបៃតងដែលផ្តល់អាហារដល់សត្វនៅក្នុងបរិស្ថាន។
ឧ.ពោតជាអាហាររបស់សត្វ ជ្រូក ៖ ពោតជាអ្នកផលិត។
អ្នកប្រើប្រាស់ (ន) ៖ ភាវរស់ទាំងឡាយដែលអាស្រ័យរុក្ខជាតិបៃតងជាអាហារ។
ឧ.ជ្រូកស៊ីពោត ជ្រូកជា អ្នកប្រើប្រាស់ទី១។មនុស្សស៊ីសាច់ជ្រូក
មនុស្សជាអ្នកប្រើប្រាស់ទី២។
អាកាសធាតុ (ន) ៖ បំរែបំរួលសភាពពេលបរិយាកាសរយៈពេលវែង ។
អេលីបសូអ៊ីត (ន)៖ រាងជាពងក្រពើ ។
អូវុល (ន) ៖ កោសិកាបន្តពូជញីរបស់ភាវរស់ ។
អូវែ (ន) ៖ ជាកកន្លែងផលិតអូវុល ។
អំបែង (ន) ៖ បន្ទះបំណែកនៃក្អម ឆ្នាំងជាដើម ។
ឧ
ឧតុនិយម (ន) ៖ ដំណើរកំណត់រដូវ ។
ឧបករណ៍ (ន) ៖ គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់។
ឧស្ម័នកាបូនិច (ន) ៖ ឧស្ម័នដែលភាវរស់បញ្ចេញចោលតែវាមានប្រយោជន៍ដល់រស្មីសំយោគ
។
ឧតុភូត (ន) ៖ បាតុភូតទាំងឡាយដែលកើតមានក្នុងបរិយាកាស ។
ឧគ្ឃោសនសព្ទ (ន) ៖ សូរសព្ទនៃការស្រែកប្រកាសពេញសំលេង ។
ផ្កាយ (ន) ៖ ស្ថានដែលអាចបញ្ចេញពន្លីដោយខ្លួនឯង។ ឧ.ព្រះអាទិត្យ ។
ឥ
ឥន្ធនៈ (ន) ៖ មានដូចជាប្រេងកាត សាំង
ម៉ាសូត៘
ឥទ្ធិពល (ន) ៖ អំណាច ។
សូមអភ័យទោសរាល់កំហុសឆ្គងនិងរង់ចាំមតិរិះគន់់និងកែលម្អ៕
Lucky Club Casino Site in India
ReplyDeleteLucky Club Casino is luckyclub.live a new online gambling site that is located in India. Read more about it here. Lucky Club Casino is a well-known online casino Rating: 4.9 · Review by LuckyClub.live